About Us

អំពីអាស៊ាន សេវារកការងារធ្វើ
 

ប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ បន្ទាប់ពីឆ្លងកាត់ សង្គ្រាមជាងពីរទសវត្សកន្លង​មកនេះ ដែលបានបន្សល់ ទុកនូវការលំបាកមួយចំនួនដូចជា កំរិតនៃការអប់រំទាប ភាពក្រីក្រ ជំលោះជាតិសាសន៍ ភាពមិនយោគយល់គ្នា៘ យើងឃើញមានប្រជាជនមួយចំនួនបាន ធ្វើចំណាកស្រុកចេញពីប្រទេសកម្ពុជា ដើម្បីទៅរស់នៅ និង ស្វែងរកការងារ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ នៅឯបរទេស។ នេះគឺដោយសារតែទីផ្សារការងាររបស់យើង នៅមានកំរិត នៅឡើយ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អំពីទីផ្សារការងារក៏នៅមានកំរិតដែរ។ លើសជាងនេះ យើងឃើញថា មានប្រជាជនមួយចំនួនតូចបានធ្វើ ចំណាកស្រុកទៅធ្វើការនៅ បរទេសហើយជួបបញ្ហាផ្សេងៗដូចជា  ៖ ក្លាយជាជនអន្តោប្រវេសន៍ គ្មានផ្ទះសំបែង ការចាប់រំលោភ ការជួញដូរមនុស្ស ៘ ទាំងនេះដោះសារតែពួកគាត់គិតថា គាត់គ្មាន វិជ្ជាជីវៈអ្វីដើម្បីប្រកប មុខរបរ រឺធ្វើការនៅក្រៅស្រុកខ្មែរទទួលបានប្រាក់កំរៃខ្ពស់។

                អាស្រ័យហេតុនេះ ​  អាស៊ាន សេវារកការងារធ្វើ​ កំពុងតែផ្តោតយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការកែលំអរផ្ តល់ដំណោះស្រាយឱ្យកាន់តែប្រសើរឡើង និងបង្កើនប្រសិទ្ធភាព ក្នុងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីផ្សារ ការងារជូនប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងគោលបំណងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសការកាត់ បន្ថយភាពក្រីក្រ ដោយអនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជាប្រមុខ។

          ដើម្បីផ្តល់សេវាអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ពត៌មានទីផ្សារការងារ និងស្វែងរកការងារ ជូនប្រជាពលរដ្ឋនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យមានគុណភាព ប្រសិទ្ធភាព តំលៃសមរម្យ ឆាប់រហ័ស អាចជឿ ទុកចិត្តបាន អាស៊ាន សេវារកការងារធ្វើ​ នឹងផ្តល់ការអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈ និង ស្វែងរកការងារសំរាប់កម្មករ កម្មការិនី សិស្ស និស្សិត អ្នកបាត់បង់ការងារ អ្នកគ្មានការងារធ្វើ និងប្រជាពលរដ្ឋទូទៅ។ 

ឈ្មោះ ទីស្នាក់ការ អត្តសញ្ញាណ សវតា

 ប្រការ១- ៈ ឈ្មោះ

                        ជាអក្សរខ្មែរ អាស៊ាន សេវារកការងារធ្វើ​ ”  អក្សរកាត់

                       ជាភាសាអង់គ្លេស “ASIAN EMPLOYMENT CORPORATION” (AEC)

ប្រការ២- ៈ ទីស្នាក់ការ

                      ផ្ទះលេខ ១១៥ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

                      ទូរស័ព្ទទំនាក់ទំនង ៈ 012 954 100

ប្រការ៣- ៈ អត្តសញ្ញាណ

                អាស៊ាន សេវារកការងារធ្វើ ជាស្ថាប័នមិនមែនរដ្ឋាភិបាល មិនស្វែងរក ផលចំណេញជា ឯកជន អព្យាក្រឹត្យ មិនប្រកាន់សាសនា មិនប្រកាន់ពូជសាសន៍ មិនប្រកាន់ និន្នាការនយោបាយ មិនធ្វើនយោបាយ មិនធ្វើជា ឧបករណ៍នយោបាយ ក្នុងនោះមានរួមទាំងមិនផ្តល់មធ្យោបាយ ជា ៖ សម្ភារៈ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រ គណបក្សនយោបាយ ឬបេក្ខជន ឬអ្នក គាំទ្រណាមួយទ្បើយ ប៉ុន្តែគឺជាអង្គការបំរើអោយ ផលប្រយោជន៍សាធារណៈ ។

ប្រការ៤- ៈ សវតា

       អាស៊ាន សេវារកការងារធ្វើ មានឈ្មោះពេញជាភាសាខ្មែរ អាស៊ាន សេវារកការងារធ្វើ និងជាភាសាអង់គ្លេសថា ASIAN EMPLOYMENT CORPORATION

      អាស៊ាន សេវារកការងារធ្វើ ត្រូវបានបង្កើតឡើង ដោយក្រុមបុគ្គលិក ស័គ្រចិត្តនៃ អង្គការ សង្គមសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2012 អាស៊ាន សេវារកការងារធ្វើ នេះ បង្កើតឡើងក្នុងគោលបំណង រួមចំណែក ដ៏តូចមួយ ក្មង្នុការកែប្រែចំណុចអវិជ្ជមានខ្លះៗ និង អភិវឌ្ឍន៍ឱ្យកាន់តែ ប្រសើរឡើងទៅតាមសមត្ថភាព និង លទ្ធភាព ដែលមានទៅលើស្ថានភាព​ដែលយុវជន កុមារា កុមារី កម្មករ កម្មការិនី សិស្ស និស្សិត អ្នកបាត់បង់ការងារ និង អ្នកគ្មាន​ការងារធ្វើ ក៏ដូចជាសង្គមជាតិកំពុងជួបប្រទះ។ អាស៊ាន សេវារកការងារធ្វើ មិនមាន ទំនាក់ទំនង ឬ បំរើផលប្រយោជន៍ឱ្យ គណបក្សនយោបាយ ឬសាសនាណាមួយឡើយ ។អាស៊ាន សេវារក​ការងារធ្វើ សំដៅផ្ទេរ ចំណេះដឹងដល់យុវជនជំនាន់ក្រោយនូវ ចំណុចខ្វះខាត ព្រមទាំងលុប​បំបាត់ភាពគ្មានការងារ របស់ពួកគេ ដើម្បីពួកគេអាច ស្វែងយល់ពីសង្គមរបស់ខ្លួន ពីសារៈសំខាន់របស់ពួកគេក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និង អាចក្លាយខ្លួនជាសរសរទ្រូងក្នុង ការអភិវឌ្ឍន៍សង្គមជាតិ ។


Jobs Today in Cambodia

ដំណឹងជ្រើសរើសបុគ្គលិក
ល.រ
តួនាទី
ភេទ
ភាសាបរទេស
ប្រាក់ខែ
01
អ្នកគ្រប់គ្រងទូទៅ
ប/ស
ភាសានិងបទពិសោទ
$300 - $900
02
រដ្ឋបាល
ប/ស
ភាសាអង់គេ្លសខ្លះៗ
$150 - $300
03
គណនេយ្យ
ប/ស
ភាសាអង់គេ្លសខ្លះៗ
$150 - $300
04
ទីផ្សារ
ប/ស
ភាសាអង់គេ្លសខ្លះៗ
$150 - $300
05
អ្នកផ្តល់ពត៌មាន
ប/ស
ភាសាអង់គេ្លសខ្លះៗ
$100 - $150
06
អ្នកលក់
ប/ស
ភាសាអង់គេ្លសខ្លះៗ
$100 - $150
07
សន្តិសុខ
ប/ស
មិនចាំបាច់
$80 - $120
08
អ្នកថៃសួន
ប/ស
មិនចាំបាច់
$70 - $80
09
អ្នកអនាម័យ និងអ្នកបោកគក់
ប/ស
មិនចាំបាច់
$70 - $80
10
អ្នករៀបចំបន្ទប់ និងថែផ្ទះ
ប/ស
មិនចាំបាច់
$70 - $80
11
អ្នកបើកឡាន
ប/ស
ភាសាអង់គេ្លសខ្លះៗ
$80 - $150
12
អ្នកគិតលុយ
ប/ស
ភាសាអង់គេ្លសខ្លះៗ
$100 - $120
13
អ្នកលាងចាន
ប/ស
មិនចាំបាច់
$300 - $900
14
ចុងភៅ
ប/ស
ភាសាអង់គេ្លសខ្លះៗ
$150 - $300
15
អ្នករត់តុ
ប/ស
មិនចាំបាច់
$70 - $80
16
ជាងអគ្គិសនី ទឹក និង ម៉ាស៊ីនត្រជាក់
ប/ស
មិនចាំបាច់
$120 - $300
17
គ្រូបង្រៀនភាសា អង់គ្លេស ចិន កូរ៉េ ជប៉ុន ថៃ
ប/ស
ភាសានិងបទពិសោទ
$150 - $300
18
អ្នកបំរើតាមផ្ទះ
ប/ស
បទពិសោធន៌ខ្ឡះៗ
$70 - $80
19
អ្នកមើលថែ​ទាំកុមារតាមផ្ទះ
ប/ស
បទពិសោធន៌ខ្ឡះៗ
$80 - $100
20
កម្មករសំណង
ប/ស
មិនចាំបាច់
$150 - $300
21
វិស្វករសំណងស៊ីវិល
ប/ស
បទពិសោធន៌ខ្ឡះៗ
$600 - $900
22
មេការសំណង
ប/ស
បទពិសោធន៌ខ្ឡះៗ
$250 - $300
23
មេជាងសំណង
ប/ស
បទពិសោធន៌ខ្ឡះៗ
$220 - $250
24
កម្មករោងចក្រ កាត់ដេ​ទឹកបរិសុទ្ធ​ សិប្បកម្មដែក
ប/ស
មិនចាំបាច់
$80 - $150
25
ជាងជួសជុលឡាន
ប/ស
ភាសាអង់គេ្លសខ្លះៗ
$100 - $150
26
ជាងក្រឡឹក
ប/ស
មិនចាំបាច់
$80 - $100
27
ជាងជួសជុលទូរស័ព្ទ
ប/ស
ភាសាអង់គេ្លសខ្លះៗ
$120 - $150
28
ជាងជួសជុលកុំព្យូទ័រ
ប/ស
ភាសាអង់គេ្លសខ្លះៗ
$120 - $150
29
គ្រូបង្រៀនភ្លេង
ប/ស
ភាសាអង់គេ្លសខ្លះៗ
$120 - $300
30
គ្រូបង្រៀនកុំព្យូទ័រ
ប/ស
ភាសាអង់គេ្លសខ្លះៗ
$100 - $150
31
អ្នកបោសសំអាត ផ្លូវសាធារណៈ
ប/ស
មិនចាំបាច់
$80 - $120
32
អ្នកសរេសគំរោងសំរាប់ ស្ថាប័ន រឺ អង្គការ​ នានា
ប/ស
ភាសានិងបទពិសោទ
$350 - $500
33
អ្នករចនាគេហទំព័រ
ប/ស
ភាសានិងបទពិសោទ
$150 - $300
34
អ្នកសរសេកម្មវិធីកុំព្យូទ័រ
ប/ស
ភាសានិងបទពិសោទ
$150 - $300
35
អ្នកគ្រប់គ្រងបណ្តាញ កុំព្យូទ័រ
ប/ស
ភាសានិងបទពិសោទ
$150 - $300
36
អ្នករត់ធុក ធុក
ប/ស
ភាសាអង់គេ្លសខ្លះៗ
$80 - $120
37
អង្គរក្ស
ប/ស
មិនចាំបាច់
$150 - $250
38
អ្នកយាមអង់តែន ទូរស័ព្ទ ទូរទស្សន៌ និង វិទ្យុ
ប/ស
មិនចាំបាច់
$100 - $120
39
អ្នកដើរលក់ផលិតផល
ប/ស
មិនចាំបាច់
$100 - $120
40
អ្នកចុះដើរស្ទង់មតិ
ប/ស
មិនចាំបាច់
$100 - $120
41
អ្នកគ្រប់គ្រងការផ្សាយ ទូរទស្សន៌ វិទ្យុ
ប/ស
មិនចាំបាច់
$80 - $150
42
គ្រូបង្ហាត់រាំរបាំ
ប/ស
ភាសាអង់គេ្លសខ្លះៗ
$150 - $300
43
អ្នករាំរបាំ
ប/ស
មិនចាំបាច់
$100 - $150
44
គ្រូបង្ហាត់សៀក រហ័សសកម្ម
ប/ស
មិនចាំបាច់
$150 - $300
45
អ្នកលេងសៀក រហ័សសកម្ម
ប/ស
មិនចាំបាច់
$100 - $150
46
គ្រូបង្ហាត់ច្រៀង
ប/ស
ភាសាអង់គេ្លសខ្លះៗ
$150 - $300
47
អ្នកចំរៀង តាមភោជនីយ៌ដ្ឋាន
ប/ស
ភាសាអង់គេ្លសខ្លះៗ
$100 - $150
48
នារីលក់ស្រាបៀ
ប/ស
មិនចាំបាច់
$80 - $150
49
នារីអូតេស
ប/ស
មិនចាំបាច់
$80 - $150
50
អ្នកលក់សាំង
ប/ស
ភាសាអង់គេ្លសខ្លះៗ
$80 - $120