លក្ខន្តិកៈ និង កិច្ចសន្យាស្វែងរកការងារ
អាស៊ាន សេវារកការងារធ្វើ គឺជាសេវាកម្មស្វែងរកការងារធ្វើសំរាប់ពលករធ្វើមានលក្ខ័ណនៃ ការស្វែងរកការងារមានចែងដូចខាងក្រោម ៖
អាស៊ាន សេវារកការងារធ្វើ គឺជាសេវាកម្មស្វែងរកការងារធ្វើសំរាប់ពលករធ្វើមានលក្ខ័ណនៃ ការស្វែងរកការងារមានចែងដូចខាងក្រោម ៖
ប្រការទី១ៈ អតិថិជនទាំងអស់មកដាក់ពាក្យនៅកន្លែងយើងខ្ញុំ ត្រូវបង់ ១ ដុល្លាសំរាប់រៀបចំឯកសារ ផ្សេងៗ
និងធ្វើស៊ីវី ដើម្បីបញ្ជាក់ពីសមត្ថភាពឱ្យបានច្បាស់លាស់ស្របតាមសេចក្តី ត្រូវការរបស់ ការងារទូទៅក្នុងសង្គម។
ប្រការទី២ៈ នៅពេលដែលអតិថិជនទាំងអស់បានទទួលការងារធ្វើពីក្រុមហ៊ុនសហគ្រាស រឺ ស្ថាប័ន ណាមួយនោះ ក្រុមហ៊ុននឹង
គិតថ្លៃសេវាកម្មចំនួន ៣៥ភាគរយ ជាកំណត់នៃ ទឹកប្រាក់សរុបរបស់អតិថិជននីមួយៗ។
ប្រការទី៣ៈ អតិថិជនទាំងពីរភេទ ត្រូវកក់ប្រាក់ចំនួន
៣៥ភាគរយមុននឹងទៅសម្ភាស។ បើសម្ភាស ជាប់ ទឹកប្រាក់ដែល
អតិថិជនបានកក់ ត្រូវបង់មក សេវាកម្មយើងខ្ញុំ តែបើអតិថិជនសម្ភាសធ្លាក់វិញ
អតិថិជនអាចដក ប្រាក់វិញ។
ប្រការទី៤ៈ អតិថិជនត្រូវតែគោរពលក្ខន្តិកៈ
និង កិច្ចសន្យារបស់ក្រុមហ៊ុនយើងខ្ញុំ ដោយខានមិន បាន។
ប្រការទី៥ៈ បើសិនអតិថិជនបានពិនិត្យគ្រប់ប្រការដែលបានចែងដូចខាងលើហើយ
ក្រុមហ៊ុននឹង ត្រូវតម្រូវឱ្យអតិថិជនទាំងពីរភេទ ធ្វើកិច្ចសន្យា ដោយផ្តិត មេដៃ ឬ
ចុះហត្ថលេខា និង ថ្ងៃទី-ខែ-ឆ្នាំ
ដើម្បីទុកជាភស្តុតាង មានដូចខាងក្រោមនេះ។